រ៉ូបរៀបការដ៏ស្រស់ស្អាតរបស់តារាហ្វេសប៊ុក ស៊ុន កណ្ណិកា តើមានតម្លៃប៉ុន្មាន?
ភ្នំពេញ៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ពីតារាហ្វេសប៊ុក និងជាថៅកែក្រុមហ៊ុនដ៏វ័យក្មេង អ្នកនាង ស៊ុន កណ្ណិកា បានចូលរោងការជាមួយនឹងមន្រ្តីប៉ូលិស ឋាន្តរស័ក្ត ជាឧត្តមសេនីយ៍ទោ ផ្កាយមាស២ កាលពីថ្មីៗកន្លងទៅនេះ ដែលធ្វើឲ្យបុរសជាច្រើន មានការខកចិត្តនិងសោកស្តាយយ៉ាងខ្លាំង។
នៅក្នុងពិធីមង្គលការទាំងមូល របស់តារាហ្វេសប៊ុករូបនេះ មិនបានធ្វើនៅគេហដ្ឋានរបស់នាងនោះទេ គឺទាំងកម្មវិធីពេលព្រឹក និងពេលល្ងាច បានរៀបចំឡើងនៅមជ្ឈមណ្ឌលកោះពេជ្រទាំងអស់។ ជាពិសេសគេក៏សង្កេតឃើញមាន ភ្ញៀវអ្នកមានមុខ មានមាត់ក្នុងសង្គមជាច្រើនរូប និងមានតារាល្បីៗមួយចំនួន បានចូលរួមក្នុងពិធីរៀបការរបស់នាងផងដែរ។
អ្វីដែលគេចាប់អារម្មណ៍ជាងគេនោះ គឺរ៉ូបពេលល្ងាចរបស់អ្នកនាង ស៊ុន កណ្ណិកា ពិតជាស្រស់ស្អាតប្លែកទាក់ភ្នែកខ្លាំង ដូចជាព្រះនាង ហើយជាពិសេស ក៏មានមនុស្សជាច្រើន ពិតជាចង់ដឹងថា តើរ៉ូបវែងអន្លាយរបស់នាង មានតម្លៃប៉ុន្មានទៅ។
First
Subscribe to:
Post Comments (Atom)
EmoticonEmoticon